ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យទីតាំង និងដឹកនាំកិច្ចប្រជុំផែនការសន្តិសុខ សម្រាប់កម្មវិធីប្រគល់សញ្ញាបត្រនិស្សិតជ័យលាភី ខេត្តកំពង់ចាម
ខេត្តកំពង់ចាម៖ រសៀលថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យទីតាំង និង អញ្ជើញដឹកនាំកិច្ចប្រជុំផែនការសន្តិសុខ សម្រាប់កម្មវិធីប្រគល់សញ្ញាបត្រនិស្សិតជ័យលាភី សាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។
សូមបញ្ជាក់ថាពិធីប្រគល់សញ្ញាបត្រនេះនឹង ប្រព្រឹត្តទៅនៅព្រឹកថ្ងៃស្អែក ស្ថិតនៅមជ្ឈមណ្ឌលសន្តិភាព ភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម។
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម