ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជួបពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំវិទ្យាស្ថានបណ្តុះបណ្តាលស្រាវជ្រាវកិច្ចការនគរបាលកូរ៉េ
ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ ជួបពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំវិទ្យាស្ថានបណ្តុះបណ្តាលស្រាវជ្រាវកិច្ចការនគរបាលកូរ៉េ KPIA ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិតAI និងវិទ្យាសាស្ត្រកោសល្យវិច័យកិច្ចការនគរបាល ក្នុងការបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាពមន្ត្រីនគរបាលនៅកម្ពុជារវាងស្ថាប័ននគរបាលទាំងពីរ នារសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥៕
ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា