ប្រមុខការទូតកម្ពុជា ជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) និងជួបពិភាក្សាក្រៅផ្លូវការជាមួយរដ្ឋមន្ត្រីការបរទេសសិង្ហបុរី នៅទីក្រុងញូវយ៉ក
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញជួបទ្វេភាគីជាមួយ លោកជំទាវ Mirjana Spoljaric ប្រធានគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) អំឡុងពេលនៃកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។
នៅថ្ងៃដដែល ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញជួបពិភាក្សាក្រៅផ្លូវការជាមួយ ឯកឧត្តម Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសឹង្ហបុរី ផងដែរ។
ក្រសួងព័ត៌មាន