នគរបាលខេត្តកែប បន្តខិតខំផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ដោយបានចុះថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ផ្តល់សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ
ខេត្តកែប៖ នៅថ្ងៃព្រហស្បតិ៍ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ដោយអនុវត្តតាមការណែនាំពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប និងដើម្បីឆ្លើយតបនៅរាល់តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា កម្លាំងនគរបាលការិយាល័យជំនាញ កម្លាំងនគរបាលតាមបណ្ដាអធិការដ្ឋាននគរបាល ក្រុង-ស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចំណុះស្នងការដ្ឋាននគរបាលខេត្តកែប បានបន្តខិតខំផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយបានចុះថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅតាមមូលដ្ឋាន និងចុះប្រគល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ(ក៤) និងសៀវភៅស្នាក់នៅ(ក២) ជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះផងដែរ។
ជាមួយគ្នានេះដែរ ស្នងការដ្ឋាននគរបាលខេត្តកែប ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុ និង មានអត្តសញ្ញាណប័ណ្ណហួសសុពលភាព បាត់ឬខូច សូមអញ្ជើញមកថតសាជាថ្មីនៅស្នងការដ្ឋាននគរបាលខេត្ត និងនៅតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង ស្រុក៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកែប