ថ្ងៃព្រហស្បតិ៍ ១៧-កក្ដដា-២០២៥ ០៤:៤៥:១៤ ល្ងាច

ឯកឧត្តម គីម រិទ្ធី អញ្ជើញជាអធិបតីក្នុងវេទិកាពិគ្រោះយោបល់ជាមួយអង្គការមិនមែនរដ្ឋាភិបាល សមាគម និងសហគមន៍នានា

ឯកឧត្តម គីម រិទ្ធី អញ្ជើញជាអធិបតីក្នុងវេទិកាពិគ្រោះយោបល់ជាមួយអង្គការមិនមែនរដ្ឋាភិបាល សមាគម និងសហគមន៍នានា

ខេត្តព្រះវិហារ៖ ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងវេទិកាពិគ្រោះយោបល់ជាមួយអង្គការមិនមែនរដ្ឋាភិបាល សមាគម និងសហគមន៍នានា  ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំងទាំង៣ អភិបាលក្រុង ស្រុកទាំង៨ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ស្ថិតនៅសាលប្រជុំប្រាសាទព្រះវិហារ អគាររដ្ឋបាលសាលាខេត្តព្រះវិហារ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម អភិបាលខេត្តបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអង្គការមិនមែនរដ្ឋាភិបាល សមាគម និងសហគមន៍នានា ដែលបានចូលរួមកិច្ចសហប្រតិបត្តិការ និងសហការ គាំទ្រ រដ្ឋបាលខេត្តព្រះវិហារ ក្នុងការងារមនុស្សធម៌ គ្រោះមហន្តរាយ កិច្ចការ អភិវឌ្ឍន៍មូលដ្ឋាន និងវិស័យនានាជាច្រើនទៀត។ ជាក់ស្តែង កន្លងមកយើងបានឃើញពី លទ្ធផលជាច្រើនដែលកើតចេញពី ភាពជាដៃគូរបស់យើង ដូចជាការផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ការជួយនៅមណ្ឌល សុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម និងការជួយគាំទ្រដល់កម្មវិធី អប់រំអនាម័យ អាហារូបត្ថម្ភ សុខភាពមាតា និងទារក នៅតាម សហគមន៍ជាដើម ជាពិសេស គឺបានសហការក្នុងការរៀបចំ វេទិកាពិគ្រោះយោបល់នេះឡើង ក្នុងគោលបំណងដើម្បីពង្រឹងកិច្ច សហការរវាងអង្គការមិនមែនរដ្ឋាភិបាល សមាគម សហគមន៍ ជាមួយនឹងរដ្ឋបាលខេត្តព្រះវិហារ។
តាមរយៈការរៀបចំវេទិកានេះឡើង ក៏ជាឱកាស នៃការបង្ហាញនូវ លទ្ធផលដែលបានអនុវត្ត និងពិភាក្សាគ្នាត្រង់ទៅត្រង់មក ដើម្បីស្វែងរកដំណោះស្រាយរួមមួយ ក្នុងគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូ ប្រកបដោយបរិយាបន្ន និង សាមគ្គីភាព រវាងរដ្ឋបាលខេត្ត និងអង្គការសង្គមស៊ីវិល សមាគម សហគមន៍៕
ប្រភព៖រដ្ឋបាលខេត្តព្រះវិហារ