នគរបាលខេត្តបាត់ដំបង ចុះបំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រគេនព្រះសង្ឃ នៅវត្តដំរីស និងប្រគេនអត្តសញ្ញាណប័ណ្ណចំនួន១០៤សន្លឹក ជូនដល់ព្រះសង្ឃគង់នៅវត្តកណ្តាល
ខេត្តបាត់ដំបង៖ នៅថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងអនុសាសន៍ណែនាំរបស់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងដោយបានការអនុញ្ញាតពីឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងអនុវត្តន៍តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ម៉ាក ទន ស្នងការរងផែនការងារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លោកវរសេនីយ៍ឯក រឿម ធុច ស្នងការរងទទួលជំនួយការដឹកនាំការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លោកវរសេនីយ៍ទោ សាន សីហ៊ាន នាយការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានដឹកនាំមន្ត្រីនគរបាលនៃការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ប្រើប្រាស់រថយន្តធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចល័ត បានចុះបំពេញបែបបទផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ប្រគេនព្រះសង្ឃ នៅវត្តដំរីស និងបានប្រគេនសន្លឹកអត្តសញ្ញាណបណ្ណចំនួន១០៤សន្លឹក ជូនដល់ព្រះសង្ឃគង់នៅវត្តកណ្តាល ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង