ថ្ងៃអង្គារ ១៣-ឧសភា-២០២៥ ០២:១៩:១៤ ល្ងាច

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិនិត្យការត្រៀមក្បួនព្យុហយាត្រា នៅបណ្ឌិត្យសភានគរបាលកម្ពុជា សម្រាប់សម្តែងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិនិត្យការត្រៀមក្បួនព្យុហយាត្រា នៅបណ្ឌិត្យសភានគរបាលកម្ពុជា សម្រាប់សម្តែងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា

នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិនិត្យការត្រៀមក្បួនព្យុហយាត្រា នៅបណ្ឌិត្យសភានគរបាលកម្ពុជា សម្រាប់សម្តែងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។