ថ្ងៃអង្គារ ១៣-ឧសភា-២០២៥ ០២:៤១:១១ ល្ងាច

ឯកឧត្តម អ៊ុំ រាត្រី នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋរងគ្រោះ​ដោយខ្យល់កន្រ្តាក់​ នៅស្រុកភ្នំស្រុក​ និងស្រុកព្រះនេត្រព្រះ

ឯកឧត្តម អ៊ុំ រាត្រី នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋរងគ្រោះ​ដោយខ្យល់កន្រ្តាក់​ នៅស្រុកភ្នំស្រុក​ និងស្រុកព្រះនេត្រព្រះ

ខេត្តបន្ទាយមានជ័យ​៖​ ទីណាមានបងប្អូនប្រជាពលរដ្ឋ ជួបទុក្ខលំបាក​ ទីនោះមានកាកបាទក្រហមចុះជួយជានិច្ច​ ដោយពុំទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ ដោយអត់អាហារនោះឡើយ។ នេះគឺជាប្រសាសន៍លើកឡើង​ របស់ឯកឧត្តម អ៊ុំ​ រាត្រី ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្តបន្ទាយមានជ័យ ក្នុងឱកាសចុះជួបសំណេះសំណាលសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់​ ដោយសារខ្យល់កន្ត្រាក់កន្លងទៅថ្មីៗនេះ​ និងបាននាំយកនូវអំណោយមនុស្សធម៌ផ្តល់ជូនចំនួន ១៦គ្រួសារ​ នៅក្នុងស្រុកភ្នំស្រុក​ និង៤គ្រួសារទៀត នៅក្នុងស្រុកព្រះនេត្រព្រះ​ នៅរសៀលថ្ងៃអង្គារ ទី២៩​ ខែមេសា​ ឆ្នាំ២០២៥។

 

ឯកឧត្តម​ អ៊ុំ​ រាត្រី​ មានប្រសាសន៍ថា​ រាល់សម្ភារៈអំណោយនិងថវិកាដែលបានចុះមកផ្តល់ជូនដល់បងប្អូនដែលរងផលប៉ះពាល់នាពេលនេះគឺបានមកពីការអំពាវនាវ​ កៀងគរ ពីសប្បុរសជននានា​ តាមរយៈកាកបាទក្រហមខេត្ត​ សម្រាប់ធ្វើជាទុន​ ក្នុងការបំពេញបេសកកម្មមនុស្សធម៌ជូនជនរងគ្រោះ​ និងងាយរងគ្រោះនិងការផ្តល់អំណោយមនុស្សធម៌នេះគឺមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរ​ ឬនិន្នាការនយោបាយអ្វីឡើយ។ 

 

ឯកឧត្តម​ អ៊ុំ​ រាត្រី​ បានថ្លែងអំណរគុណ​ និងកោតសរសើរចំពោះក្រុមប្រតិបត្តិសាខាអនុសាសន៍​ ដែលមានស្មារតីទទួលខុសត្រូវខ្ពស់​ ក្នុងការពង្រឹងភាពជាម្ចាស់​ ទាំង​ សមត្ថភាព​ទាំងធនធានបានធ្វើការដោះស្រាយឆ្លើយតបបានទាន់ពេលវេលាភ្លាមៗ​ ទៅនឹងភាពងាយរងគ្រោះ​ និងបញ្ហាលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋ​ ពិសេសសូមអរគុណចំពោះបងប្អូនកងកម្លាំងប្រដាប់អាវុធ​ ដែលតែងតែចុះជួសជុលផ្ទះសំបែងជូនដល់បងប្អូនរងគ្រោះភ្លាមៗ​ បានស្នាក់នៅបន្តទៀតនេះ។នេះបញ្ជាក់ពីវប្បធម៌ខ្មែរជួយខ្មែរ​ ពេលមានទុក្ខលំបាក​ អ្វីដែលសំខាន់បំផុតទៀតនោះគឺការលើកកម្ពស់ទទួលខុសត្រូវរបស់កាកបាទក្រហមបង្ហាញពីការប្ដេជ្ញាចិត្តបន្តកិច្ចខិតខំប្រឹងប្រែង ពង្រីកស្ថាប័នលើវិស័យមនុស្សធម៌ឱ្យកាន់តែប្រសើរឡើង។ 

 

ជាមួយគ្នានេះកាកបាទក្រហមត្រូវតែលើកកម្ពស់ស្មារតីអនុវត្តវិធានការនានា ដែលត្រូវតែឆ្លើយតបជាចាំបាច់ទៅនឹងផលប៉ះពាល់ពីការបម្រែបម្រួលអាកាសធាតុ​ ពិសេសសម្ពាធកម្ដៅ កើនឡេីង​ ខ្យល់កន្ត្រាក់ជាដើម។ អំណោយដែលបានផ្តល់ជូននាពេលនេះក្នុងមួយគ្រួសារទទួលបានអង្ករ​ ២៥គីឡូក្រាម​ មីមួយកេស​ ត្រីខមួយយួរ​ ទឹកត្រី១យួរ​ ឃីត១មួយកញ្ចប់និងថវិកាមួយចំនួន៕

 

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ