លោកវរសេនីយ៍ត្រី ចាន់ សូផា ដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខលោកវរសេនីយ៍ត្រី ផាត ផារ៉ូ នាយទាហាន កងរាជអាវុធហត្ថខេត្តសៀមរាប ដែលភរិយាទេីបសម្រាលកូនរួច នៅគេហដ្ឋាន
សៀមរាប៖ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ លោកវរសេនីយ៍ត្រី ចាន់ សូផា អនុប្រធានមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខ ដល់លោកវរសេនីយ៍ត្រី ផាត ផារ៉ូ នាយទាហាន កងរាជអាវុធហត្ថខេត្តសៀមរាប ដែលភរិយាទេីបសម្រាលកូនរួច នៅគេហដ្ឋានស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ មន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន បាននាំយកនូវថវិការបស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងថវិការបស់នាយ-នាយរង ជំនួយការចំណុះមន្ទីរសរុបចំនួន ៩២០,០០០រៀល ព្រមទាំងភេសជ្ជៈមួយចំនួនផងដែរ៕