ថ្ងៃអាទិត្យ ២០-កក្ដដា-២០២៥ ១២:០៧:៣៣ ព្រឹក

អជ្ញាធរខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ប្រវែង៤២៨ម៉ែត្រ ជាគម្រោងមូលនិធិឃុំមេមត់ ស្រុកមេមត់

អជ្ញាធរខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ប្រវែង៤២៨ម៉ែត្រ ជាគម្រោងមូលនិធិឃុំមេមត់ ស្រុកមេមត់

ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ប្រវែង៤២៨ម៉ែត្រ ទទឹងខ្នងលើ៥ម៉ែត្រ ជាគម្រោងមូលនិធិឃុំមេមត់ ស្រុកមេមត់  ខេត្តត្បូងឃ្មុំ ស្របទៅតាមលក្ខណៈបច្ចេកទេសដែលបានកំណត់ទៅតាមនីតិវិធីលទ្ធកម្ម។ 
ការចុះពិនិត្យនាពេលនេះ ធ្វើឡើងនៅរសៀលថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចូលរួមពី នាយករងរដ្ឋបាលសាលាខេត្ត នាយក/នាយករងទីចាត់ការផែនការ និងវិនិយោគខេត្ត អភិបាលរងស្រុក លោកមេឃុំ និងគណកម្មការឃុំទាំង ៤ មន្រ្តីបច្ចេកទេស តំណាងក្រុមហ៊ុនដេញថ្លៃ និងអ្នកពាក់ព័ន្ធផងដែរ។
នាឱកាសនោះ លោក ចេង ប៊ុណ្ណារ៉ា អភិបាលរង មានប្រសាសន៍ថា៖ ក្រោយពីដំណើរការសាងសងផ្លូវ១ខ្សែនេះ ត្រូវបានបញ្ចប់ សូមលោក លោកស្រី ជាក្រុមហ៊ុនទទួលបានសិទ្ធសាងសងផ្លូវមូលនិធិឃុំ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដោយធ្វើយ៉ាងណា អនុវត្តគម្រោងសាងសង់ផ្លូវនេះ ប្រកបដោយគុណភាព បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋបានយូអង្វែង។
ទន្ទឹមនោះលោកបានសង្កត់ធ្ងន់ថា រាល់ការសាងសងផ្លូវគម្រោងមូលនិធិឃុំ ចាំបាច់ត្រូវតែអនុវត្តគោរពតាមគោលការណ៍ឱ្យបានត្រឹមត្រូវ ទៅតាមនីតិវិធីលទ្ធកម្ម ដែលបានចែងក្នុងសៀវភៅណែនាំស្ដីពីការអនុវត្តគម្រោងមូលនីធិឃុំ/សង្កាត់ជាធរមាន ធានាបានតម្លាភាព យុត្តិធម៌ គុណភាព ដែលរដ្ឋបាលមូលដ្ឋានទទួលយកបានទាំងអស់គ្នា៕
ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ